កីឡា

លោកសុខ មុនី ៖ ការបង្កើតសមាគម កីឡាតេក្វាន់ដូន WT ក្រសួងមហាផ្ទៃឡើង ក្នុងគោលបំណងរឹត ចំណងមិត្តភាព រវាងកម្ពុជា និង សាធារណៈរដ្ឋកូរ៉េ

ភ្នំពេញ ៖ លោក ឧត្តមនាយឧត្តមសនីយ៍ សុខ មុនី ប្រធានសមាគម កីឡានតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការបង្កើតឲ្យមាន សមាគមកីឡាតេក្វាន់ដូន WT ក្រសួងមហាផ្ទៃ នេះឡើងក្នុងគោលបំណងរឹត ចំណងមិត្តភាព រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង សាធារណៈរដ្ឋកូរ៉េ ដែលមានសហព័ន្ធតេក្វាន់ដូនគរបាលពិភពលោក(WPTF) ជាភាគីពាក់ព័ន្ធសហការណ៍ ដើម្បីជំរុញការអភិវឌ្ឍ សម្ថភាពអត្តពលិកកីឡា តេក្វាន់ដូWT នៅក្នុងអង្គភាពកីឡាន គរបាលជាតិ ក្រសួងមហាផ្ទៃ ឲ្យកាន់តែប្រសើរ និងមានកិត្យានុភាព នៅលើឆាកអន្តរជាតិ ។

លោកប្រធានបានបន្តថា ដូច្នេះយើងចង់ធ្វើឲ្យពិភពលោក បានទទួលស្គាល់ពីសក្តានុពល និងធនធានមនុស្ស នៅកម្ពុជាតាមរយៈកីឡាតេក្វាន់ដូ ក្រសួងមហាផ្ទៃក្នុងការលើកស្ទួយ និងសម្រេចដល់គោលដៅ ទាំងនេះបាន សមាគមមិនអាចខ្វះបាន ការចូលរួម សហការណ៍ និងសម្របសម្រួលពីលោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ ជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ព្រមទំាងដៃគូជាតិ និង អន្តរជាតិ ជាពិសេសភាគីកូរ៉េ តាមរយៈលោក លី ហ្គីហុង ដែលជាស្ពានទំនាក់ទំនងដ៏សំខាន់ ក្នុងការរៀបចំសមាគកីឡាតេក្វាន់ដូ ក្រសួងមហាផ្ទៃ ។

កីឡាតេក្វាន់ដូ ក្រសួងមហាផ្ទៃ បានក៏កើតឡើងតាំងពីឆ្នាំ១៩៩១ តែមិនទាន់មានការទំនាក់ទំនង និងរចនាសម្ព័ន្ធច្បាស់លាស់នៅឡើយ ហើយពេលនេះ សមាគម កីឡាតេក្វាន់ដូ ក្រសួងមហាផ្ទៃ បានបង្កើតចេញជារូបរាង និងក្លាយជាសមាជិកគ្រួសាររបស់សហព័ន្ធតេក្វាន់ដូនគរបាលពិភពលោក ចាប់ពីពេលនេះតទៅ ។

សមាគមកីឡាតេក្វាន់ដូWT ក្រសួងមហាផ្ទៃកន្លង មកកីឡាតេក្វាន់ដូ ក្រសួងមហាផ្ទៃ ក្រោមការគ្រប់គ្រង របស់អង្គភាពកីឡា នគរបាលជាតិ នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ចូលរួមការប្រកួតថ្នាក់ជាតិទទួលបានលទ្ធផល មេដាយសរុបចំនួន ៤៦គ្រឿង រួមមានមេដាយមាស ៣២គ្រឿង ប្រាក់ ៧គ្រឿង និងសំរឹទ្ធ ៧គ្រឿង និងការប្រកួតអន្តរជាតិក្រៅប្រទេសចំនួន ២លើក ក្នុងកម្មវិធី World Police And Fire Games នៅប្រទេសចិន និងហូឡង់ទទួលបានមេដាយ ៩គ្រឿងមេដាយមាស ៦គ្រឿង ប្រាក់ ១គ្រឿង និងសំរឺទ្ធិ ២គ្រឿង ៕

Most Popular

To Top