ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់ យុវជន ស្រុកល្វាឯម និងក្រុមបាល់ទាត់ យុវជនវត្តសិរីបន្ទាយដែក រកបាន៣ពិន្ទុរ ដូចគ្នាសម្រាប់ពូល “B” នៃការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ “លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាលលើកទី២ ឆ្នាំ២០២៣ នាថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣ កីឡដ្ឋានជ័យវ័រន្មទី៧ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ក្រុមបាល់ទាត់ យុវជន ស្រុកល្វាឯមបានយកឈ្នះលើក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងតាខ្មៅ លទ្ធផល ១ទល់នឹង០ និងក្រុមបាល់ទាត់ យុវជនវត្តសិរីបន្ទាយដែកក៏បានយកឈ្នះក្រុមបាល់ទាត់ កងរាជអាវុធហត្ថខេត្ត លទ្ធផល ២ទល់នឹង០ សម្រាប់ពូល “B”។

ចំណែកសម្រាប់ពូល “A” ក្រុមបាល់ទាត់ រដ្ឋបាលសាលាខេត្តកណ្តាល ចាញ់ក្រោមថ្វីជើង ក្រុមបាល់ទាត់ស្រុកកៀនស្វាយ លទ្ធផល ១ទល់នឹង០ និងក្រុមបាល់ទាត់ សមាគមបាល់ទាត់ខេត្ត បានត្រឹមស្មើនឹងក្រុមបាល់ទាត់ សម្ព័ន្ធយុវជនស្រលាញ់ សន្តិភាពលទ្ធផល ២ទល់នឹង២៕
ដោយ៖លី ភីលីព


