កីឡា

ក្រុមស្រុកល្វាឯម ក្រុមស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល បាន៣ពិន្ទុរដូចគ្នា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់លោក គង់ សោភ័ណ្ឌ លើកទី២ ឆ្នាំ២០២៣ សប្តាហ៍ទី២

ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់ យុវជន ស្រុកល្វាឯម ក្រុមបាល់ទាត់ យុវជន ស្រុកមុខកំពូល និង ក្រុមបាល់ទាត់ យុវជន ស្រុកខ្សាច់កណ្តាល រកបាន៣ពិន្ទុរដូចគ្នា សម្រាប់ពូលនីមួយៗ នៃព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទាត់ពានរង្វាន់ “លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាលលើកទី២ ឆ្នាំ២០២៣កាលពីពេលថ្មីៗនេះ នៅតាមទីលានប្រកួតរៀងៗ ខ្លួននាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ។

ក្រុមបាល់ទាត់ យុវជន ស្រុកល្វាឯម បានយកឈ្នះលើក្រុមបាល់ទាត់ស្នងការដ្នាន នគរបាលខេត្ត លទ្ធផល ៤ទល់នឹង១ ក្រុមបាល់ទាត់សហភាព សហព័ន្ធយុវជនកម្ពុជាក្រុងតាខ្មៅក៏បានយកឈ្នះក្រុមបាល់ទាត់ កងរាជអាវុធហត្ថខេត្ត លទ្ធផល ៦ទល់នឹង១ សម្រាប់ពូល “B” ។

ចំណែកសម្រាប់ពូល “A” ក្រុមបាល់ទាត់ រដ្ឋបាលសាលាខេត្តកណ្តាល ឈ្នះក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវ័រន្មទី៧ លទ្ធផល ២ទល់នឹង១ និងក្រុមបាល់ទាត់ស្រុកកៀនស្វាយ ឈ្នះល់ទាត់ សម្ព័ន្ធយុវជនស្រលាញ់ សន្តិភាពលទ្ធផល ២ទល់នឹង១ ។

សម្រាប់ពូល “D” ក្រុមបាល់ទាត់ យុវជន ស្រុកមុខកំពូលបានយកឈ្នះលើក្រុមបាល់ទាត់ យុវជន ស្រុកកណ្តាលស្ទឹងលទ្ធផល ៨ល់នឹង១ និងក្រុមបាល់ទាត់ យុវជន ស្រុកអង្គស្នូលឈ្នះក្រុមបាល់ទាត់ រដ្ឋបាលស្រុកកោះធំលទ្ធផល ៣ទល់នឹង០ ។

ដោយឡែកសម្រាប់ពូល “C” ក្រុមបាល់ទាត់ យុវជន ស្រុកខ្សាច់កណ្តាលបានយកឈ្នះក្រុមបាល់ទាត់ យុវជន ស្រុកលើកដែកលទ្ធផល ២ល់នឹង០ និងក្រុមក្រុមបាល់ទាត់ស្អាង យើងស្អាតចាញ់ក្រុមបាល់ទាត់ ព្រះនរាយណ៍លទ្ធផល ១២ទល់នឹង០៕

Most Popular

To Top