កីឡា

ក្រុមស្រុកល្វាឯម និងក្រុមស្រុកមុខកំពូល កក់កៅអីវគ្គ ៨ក្រុម ចុងក្រោយការប្រកួតកីឡា បាល់ទាត់ ពានរង្វាន់លោក គង់ សោភ័ណ្ឌ លើកទី២

ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់ យុវជន ស្រុកល្វាឯម និងក្រុមបាល់ទាត់ យុវជន ស្រុកមុខកំពូល បានកក់កៅអីវគ្គ ៨ ក្រុមចុងក្រោយដូចគ្នា សម្រាប់ពូលនីមួយៗ នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ “លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលលើកទី២ ឆ្នាំ២០២៣កាលពីពេលថ្មីៗ នេះនៅតាមទីលានប្រកួតរៀងៗខ្លួន នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ។

ក្រុមបាល់ទាត់ យុវជន ស្រុកល្វាឯមឡើងវគ្គ ៨ ក្រុមចុងក្រោយពូល “B” ឈរកំពូល តាងដោយមាន ៩ ពិន្ទុដាច់គេ ទោះបីក្រុមនេះ នៅសល់មួយប្រកួតក៏ដោយ ចំណែកក្រុមបាល់ទាត់ យុវជន ស្រុកមុខកំពូលឈរកំពូល តាងដោយមាន ៩ ពិន្ទុដាច់គេ ពូល “D” និងមួយក្រុមទៀត គឺក្រុមបាល់ទាត់ យុវជន ស្រុកអង្គស្នូលក៏ឡើងឡើងវគ្គ ៨ ក្រុមចុងក្រោយក្នុងស្ថិតពូល “D” មាន ៦ពិន្ទុឈរលេខ ២ ។

ចំពោះពូល “A” ក្រុមបាល់ទាត់ រដ្ឋបាលសាលាខេត្តកណ្តាល ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវ័រន្មទី៧ ងក្រុមបាល់ទាត់ស្រុកកៀនស្វាយ និងក្រុមបាល់ទាត់ សមាគមបាល់ទាត់ខេត្តកណ្តាល ទំាង ៤ ក្រុមត្រូវប្រកួតប្រជែងគ្នាដើម្បីកៅអីឡើងវគ្គ ៨ ក្រុមចុងក្រោយ ដោយសារមានពិន្ទុមិនដាច់គ្នាឡើង។
ដោយឡែកពូល “C” វិញក្រុមបាល់ទាត់ យុវជន
ស្រុកខ្សាច់កណ្តាលត្រូវការឈ្នះជាដាច់ខាតសម្រាប់មួយប្រកួតចុងក្រោយជាមួយក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពញាឮ ព្រោះក្រុមនេះមាន ៧ ពិន្ទុស្មើក្រុមបាល់ទាត់ ព្រះនរាយណ៍ ខណៈក្រុមបាល់ទាត់ ព្រះនរាយណ៍អស់ការប្រកួត ៕

Most Popular

To Top