កីឡា

អ្នកចាំទី Donnarumma មិនសោកស្តាយ ដែលបានចាកចេញពីអ៊ីតាលី

កីឡាករអ្នកចាំទី Gianluigi Donnarumma បានបញ្ជាក់ច្បាស់ហើយថាគាត់មិនមានការ សោកស្តាយឡើយដែលបាន ចាកចេញពីលីគ កំពូលអ៊ីតាលីនិងមកចូលរួមក្លឹបនៅបារាំងកាលពីរដូវកាលកន្លងទៅនោះទេ។

អ្នកចាំទីរូបនេះបានបង្ហាញនូវអារម្មណ៍រីករាយដែល បានសម្រេចចិត្តបែបនេះហើយទោះ បីជាបច្ចុប្បន្ប PSG បានធ្លាក់ចេញពីពានរង្វាន់ Champions League សាជាថ្មីទៅហើយក្តីខណៈដែលក្លឹបចាស់របស់គាត់គឺ AC Milan នឹងត្រូវឡើងទៅវគ្គ១ភាគ៤នៃពានរង្វាន់នេះក្តី។

កីឡាករបានពោលបែបនេះថា៖ ខ្ញុំគ្មាន ការសោកស្តាយឡើយចំពោះការ សម្រេចចិត្តរបស់ខ្ញុំមកចូលរួមជាមួយនឹង PSG។គ្មានបញ្ហាអ្វីទាំងអស់ប៉ុន្តែជួយអបអរសាទរ AC Milan ផងហើយច្បាស់ណាស់ពេលនេះ ខ្ញុំមានមោទនភាពណាស់ ដែលកំពុងមានវត្តមាននៅ PSG៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top