កីឡា

Spurs ចាប់អារម្មណ៍អ្នកចាំទី Costa របស់ក្លឹប Porto

ក្លឹបមាន់ខ្នាយមាស Spurs ត្រូវបាន The Goal អះអាងថាកំពុងស្ថិតនៅក្នុងទីផ្សារ កីឡាករហើយដើម្បីស្វែងរក កីឡាករចំណូលថ្មីម្នាក់ទៀត នៅក្នុងតំណែងជាអ្នកចាំទី ត្រៀមសម្រាប់រដូវកាលក្រោយ។

បើករដូវក្តៅលើកនេះប្រភពដដែល បានឲ្យដឹងទៀតថា Spurs បានកំណត់បានគោលដៅ អ្នកចាំទីដៃឆ្នើមម្នាក់ ហើយដែលកំពុងលេងឲ្យក្លឹប Porto គឺកីឡាករ Diogo Costa ហើយជឿជាក់ថាគាត់នឹងក្លាយទៅជាកីឡាករ ដែលអាចជំនួសតំណែងរបស់កីឡាករជម្រើសដំបូង របស់ក្លឹបគឺកីឡាករ Hugo Lloris។

ទោះបីជាយ៉ាងណាក្តីកុងត្រារបស់ Costa បច្ចុប្បន្នកំពុងអូសបន្លាយ រហូតទៅដល់ឆ្នាំ២០២៧ ដែលមានន័យថាកីឡាកររូបនេះនឹងអាចមានតម្លៃខ្លួន យ៉ាងហោចណាស់៧៥លានផោន នៅរដូវក្តៅខាងមុខនេះ ប៉ុន្តែក្នុងនោះក៏មានក្លឹបជាច្រើន កំពុងចាប់អារម្មណ៍គាត់ផងដែរ ដែលមានដូចជា Man UTD ជាដើម៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top