កីឡា

Chelsea សម្លឹងឃើញកីឡាករម្នាក់ ដោះស្រាយបញ្ហាតំបន់បម្រើ

The Sport ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានសម្លឹងឃើញកីឡាករខ្សែបម្រើម្នាក់ហើយ ដើម្បីអាចមកជួយដោះស្រាយបញ្ហា នៅក្នុងតំបន់បម្រើរបស់ខ្លួន នារដូវកាលថ្មី។

កីឡាករ Marcelo Brozovic បានក្លាយទៅជាគោលដៅ ដ៏គួរឲ្យចាប់អារម្មណ៍របស់ Chelsea សម្រាប់រដូវក្តៅខាងមុខនេះហើយ ជាពិសេសកីឡាកររូបនេះនឹងមិនមានតម្លៃខ្លួនឡើយ ក្នុងការចាកចេញពីក្លឹបអ៊ីតាលី Inter Milan។

កីឡាករ Brozovic ត្រូវបានគេ Chelsea មើលឃើញថាអាចជាកីឡាករជួយគាំទ្រ តំបន់បម្រើបន្ទាប់ពីកីឡាករ Enzo Ferandez បានយ៉ាងល្អខណៈដែលកីឡាករជាច្រើនរបស់ខ្លួន កំពុងរងរបួសដូចជា Denis Zakaria, Mateo Kovacic និង Kante ផងដែរ។

ទោះបីជាយ៉ាងណាក្តីក្លឹបអង់គ្លេសមួយនេះ នឹងត្រូវជួបគូប្រជែងខ្លាំងៗផ្សេងទៀតផងដែរ ដើម្បីប្រជែងកីឡាកររូបនេះដែលក្នុងនោះសូម្បីតែ Barcelonaនិង AT Madrid ផង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top