The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Spurs ដែលកំពុងឈរ នៅលេខរៀងកំពូលទី៤ ក្នុងតារាងនោះ ហាក់ដូចជា មិនសូវមានស្ថានភាពល្អប្រសើរឡើយ រវាងកីឡាករនិងគ្រូបង្វឹក។
ប្រភពដដែលបានឲ្យដឹង ទៀតដែរថា មានកីឡាករជាច្រើនបាននាំគ្នា សម្រេចចិត្តថា មិនចង់បានគ្រូបង្វឹកលោក Conte ឲ្យនៅបន្តធ្វើការដឹកនាំទៀតឡើយ ហើយកំពុងសុំឲ្យក្លឹបសម្រេចចិត្តចែកផ្លូវ ជាមួយនឹងគ្រូបង្វឹកអ៊ីតាលីរូបនេះទៀតផង។
គួរឲ្យដឹងដែរថា កុងត្រារបស់គ្រូបង្វឹករូបនេះ មកទល់បច្ចុប្បន្នគឺ នឹងត្រូវផុតកំណត់ត្រាមដំណាច់រដូវ កាលនេះហើយផងដែរប៉ុន្តែជឿជាក់ថា កីឡាករដែលមិនអាចបញ្ចេញ អត្តសញ្ញាណទាំងនោះនឹងបន្តព្យាយាមធ្វើយ៉ាងណា ឲ្យគាត់សម្រេចចិត្តចាកចេញឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន៕