កីឡា

Arsenal យកបាន៣ពិន្ទុដើម្បីនាំមុខគេ ដាច់នៅក្នុងតារាង កំពូលអង់គ្លេស

Saka ជាកីឡាករខ្សែប្រយុទ្ធដែលអាចរកគ្រាប់បាល់បាន២គ្រាប់ម្នាក់ឯងជួយឲ្យក្រុមកាំភ្លើងធំ Arsenal យកឈ្នះក្រុមភ្ញៀវងាយៗក្នុងលទ្ធផល៤ទល់នឹង១។

Crystal Palace បានតាមមកវិញបានតែ១គ្រាប់គត់នៅនាទីទី៦៣ដោយកីឡាករ Schlupp ខណៈដែលម្ចាចស់ផ្ទះ Arsenal រកបានគ្រាប់បាល់ដំបូងតាំងពីនាទីទី២៨និងគ្រាប់ទី២នៅតង់ទីនាទីទី៤៣ដោយ Saka។

ចូលតង់ទី២ Xhaka បន្ថែមមួយទៀតឲ្យម្ចាស់ផ្ទះនិងគ្រាប់បាល់ទី៤ដោយកីឡាករខ្សែប្រយុទ្ធ Saka ដដែលនៅនាទីទី៧៤បញ្ចប់លទ្ធផលម្ចាស់ផ្ទះយកបាន៣ពិន្ទុ។

សប្តាហ៍នេះ Arsenal បន្តឈរនៅកំពូលតារាងដដែលមាន៦៩ពិន្ទុឬត្រូវជា៨ពិន្ទុនាំមុខដាច់ពីក្រុមលេខរៀងទី២មេឃខៀវ Man City ដែលមានត្រឹមតែ
៦១ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top