កីឡា

Burnley ប្រជែង Man UTD កីឡាករអ្នកចាំទីម្នាក់តម្លៃ១៥លានផោនម្នាក់

The Sun ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Burnley បានដាក់ក្តីសង្ឃឹមថា នឹងអាចយកឈ្នះក្លឹបបិសាចក្រហម Man UTD ដើម្បីចុះហត្ថលេខាយក​ កីឡាករឆ្នើមម្នាក់មកពីប៊ែលហ្ស៊ិក

កីឡាករ Bart Verbruggen បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Anderlecht ហើយជឿជាក់ថានឹងអាចមានតម្លៃខ្លួនយ់ាងហោចណាស់១៥លានផោន។

កីឡាករអ្នកចាំទីឆ្នើមរូបនេះ ក្រៅតែពីមានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Burnley និងក្លឹប Man UTD ហើយនោះក៏មានក្លឹបអឺរ៉ុបជាច្រើនទៀត កំពុងតាមចែចង់ផងដែរហើយជឿជាក់ថា គាត់នឹងអាចចាកចេញបាននៅរដូវក្តៅ ខាងមុខនេះជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top