កីឡា

AC Milan មានជំនឿចិត្ត ក្នុងការបន្តកុងត្រាថ្មី ឲ្យកីឡាករ Leao

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី AC Milan បានបញ្ជាក់ថា ក្លឹបពិតជាមានជំនឿចិត្ត ក្នុងការបន្តកុងត្រា ជូនកីឡាករខ្សែប្រយុទ្ធ Rafael Leao បន្ថែមទៀត ទោះបីជាកំពុងមានក្លឹបជាច្រើន កំពុងតាមចង់បានរូបគាត់ក្តី។

កីឡាករប៉ទុយហ្គាល់រូបនេះ កំពុងស្ថិតនៅក្នុងបញ្ជីគោលដៅរបស់ក្លឹបធំៗ ជាច្រើននៅអឺរ៉ុបប៉ុន្តែ ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថា កីឡាករនឹងមិនផ្ទេរទៅទីនេះ ក្រៅតែពីបន្តនៅជាមួយនឹង កីឡាដ្ឋាន San Siro ឡើយនៅរដូវកាលក្រោយ។

កីឡាករ Leao ជាកីឡាករលេង នៅតំណែងប្រយុទ្ធកណ្តាល របស់ក្លឹប AC Milan បច្ចុប្បន្នមានវ័យ២៣ឆ្នាំ កំពស់១,៨៨ម៉ែត្រ បានចូលរួមជាមួយ នឹងក្លឹបយក្សអ៊ីតាលីរូបនេះ កាលពីឆ្នាំ២០១៩បន្ទាប់ពីបានចំណាយ ពេលជាមួយនឹងក្លឹប នៅស្រុកកំណើត Sporting CP និងបន្ទាប់មកលេងនៅក្លឹបបារាំង Lille ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top