ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់ជើងខ្លាំង ចំនួន ៤ ក្រុមបានដឹកនាំគ្នាឡើង វគ្គពាក់កណ្តាល នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលលើកទី២ ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តកណ្តាល នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បន្ទាប់យកឈ្នះលើគូប្រកួតរៀងៗខ្លួន ។

សម្រាប់វគ្គ ៨ ក្រុមបាល់ទាត់ យុវជន ស្រុកល្វាឯម បានយកឈ្នះលើក្រុមបាល់ទាត់ យុវជន ស្រុកអង្គស្នូល លទ្ធផល ១ទល់ ០ ក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកៀនស្វាយ ចាញ់ក្រោមថ្វីជើងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពញាឮ ដោយគ្រាប់ប៉េណាល់ទី ២ទល់នឹង៤ ។

ចំណែកក្រុមបាល់ទាត់ យុវជន ស្រុកមុខកំពូល ក៏បានយកឈ្នះក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែក លទ្ធផល ១ទល់ ០ និងក្រុមបាល់ទាត់ រដ្ឋបាលសាលាខេត្តកណ្តាល ឈ្នះក្រុមបាល់ទាត់ យុវជន ស្រុកខ្សាច់កណ្តាល ដោយគ្រាប់ប៉េណាល់ទី ៥ទល់នឹង៤ ។

ដូច្នេះក្រុមបាល់ទាត់ យុវជន ស្រុកល្វាឯម ត្រូវប៉ះក្រុមសហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកពញាឮ រីឯក្រុមបាល់ទាត់ រដ្ឋបាលសាលាខេត្តកណ្តាលប្រកួត នឹងក្រុមបាល់ទាត់ យុវជន ស្រុកមុខកំពូលនៅថ្ងៃទី៥ ខែមេសា នៅកីឡដ្ឋានខេត្តកណ្តាល វគ្គពាក់កណ្តាល៕

