កីឡា

Liverpool ចូលរួមប្រជែង យកកីឡាករឆ្នើមម្នាក់ របស់ Southampton

យោងតាមការចេញផ្សាយរបស់ The Football Insider នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool បានកំពុងចូលរួមក្នុងការប្រកួតប្រជែង ដើម្បីទទួលបានកុងត្រារបស់កីឡាករឆ្នើមម្នាក់ នៅរដូវកាលក្រោយ។

ប្រភពដដែលបានឲ្យដឹងដែរថាកីឡាករខ្សែបម្រើ Romeo Lavia ដែលកំពុងលេងឲ្យក្លឹប Southampton បច្ចុប្បន្នកំពុងទទួលបានការចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹបជាច្រើននៅអង់គ្លេសនិអឺរ៉ុបផងដែរ។

កីឡាករ​ Lavia បានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យ នៅរដូវកាលនេះប៉ុន្តែទោះបីជាយ៉ាងណាក្តី Southamtpon មិនអាចរារាំងការចាកចេញរបស់គាត់បានឡើយខណៈដែល Liverpool ក៏បានដឹងហើយដែរថាសូម្បីតែ Man City, Arsenal និង Chelsea ក៏បានបង្ហាញចំណាប់អារម្មណ៍កីឡាកររូបនេះដូចគ្នាដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top