កីឡា

ក្រសួងអប់រំ និង NOCC ទទួលស្គាល់សហព័ន្ធ កីឡាអត្តពលកម្ម កម្ពុជា អាណត្តិទី ៨ ជាផ្លូវការ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានទទួលស្គាល់សហព័ន្ធកីឡា អត្តពលកម្មកម្ពុជា អាណត្តិទី៨ ឆ្នាំ២០២២ ដល់២០២៥ ជាផ្លូវការហើយ បន្ទាប់ពីសហព័ន្ធ បានធ្វើមហាសន្តិបាត ជ្រើសរើសប្រធានថ្មី ។

អាណត្តិថ្មីឆ្នាំ២០២២ ដល់២០២៥ សមាជិកប្រតិបត្តិចំនួន១៣រួមមាន លោក ដួង មាសចំរើន ជាប្រធាន លោក ផៃ សុខ លោក ដាំ ភិរម្យ លោក ប៉ែន វុទ្ធី លោក ប៉ុន សុខ អនុប្រធាន លោក ហ៊ុន បុរី អគ្គហេរញ្ញិក លោក ធម្ម អង្គារ៉ា លោក ហ៊ុន សាមុត លោក ពៅ វណ្ណា លោក នង សារុន លោក ម៉ក់ ច័ន្ទរិទ្ធ លោក សែម ផល្លា លោក តូ រិទ្ធីយ៉ា សមាជិក លោក បូ ពុធរាត្រី អគ្គលេខាធិការ លោក ខៀវ សំណាង និងលោក រ័ត្ន សុជាតិ អគ្គលេខាធិការរង ។

លោក ដួង មាសចំរើន បានមានប្រសាសន៍ថា លោកនឹងបន្តអភិឌ្ឍន កីឡាមួយនេះឲ្យមានការរីកចម្រើន ហើយលោកនឹងស្នើ សុំឲ្យលោកនៅជាមួយ សហព័ន្ធដដែល ដើម្បីជួយគ្នាអភិឌ្ឍន ឆ្ពោះទៅមុនត្រៀម SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម និង SEA GAMES 2023 លើកទី៣២នៅកម្ពុជា និងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ព្រមទាំងការប្រកួតកម្រិតអន្តរជាតិ ក្នុងការដណើមមេដាយ ជូនប្រទេសជាតិយើង ៕

Most Popular

To Top