កីឡាករខ្សែបម្រើជនជាតិប៉ទុយហ្គាល់ Ruben Neves កំពុងស្ថិតនៅជាគោលដៅ របស់ក្លឹបបិសាចក្រហម Man UTD នៅឡើយហើយនឹងមានលទ្ធផល ជាមិនខាននៅរដូវក្តៅខាងមុខនេះខណៈ ដែលកីឡាករកំពុងបង្ហាញ បំណងចង់ចាកចេញ។
The Sun ទោះបីជាយ៉ាងណាបានចេញផ្សាយថាក្លឹប Wolves នឹងមិនអនុញ្ញាតិឲ្យកីឡាកររូបនេះចាកចេញងាយៗ ឡើយហើយកំពុងព្យាយាមចរចាកីឡាកររូបនេះដើម្បីបន្តកុងត្រារយៈ ពេលវែងទោះបីជាកីឡាកររូបនេះបានបន្តរស់ នៅទីនេះអស់រយៈពេល៧ឆ្នាំទៅហើយក្តី។
បច្ចុប្បន្នកីឡាករវ័យ២៦ឆ្នាំរូបនេះមានកុងត្រាកាន់ តែខិតជិតមកដល់ទីបញ្ចប់ ទៅហើយប៉ុន្តែជឿជាក់ថាកីឡាករកំពុង ព្យាយាមទាមទារប្រាក់កម្រៃកើនឡើងទៅដល់១០ម៉ឺនផោន ក្នុងមួយសប្តាហ៍ដើម្បីអាចចរចា កុងត្រាថ្មីជាមួយគ្នាបាន៕
ប្រែសម្រួល៖ស៊ុនលី