The Sun ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករអង់គ្លេស Dele Alli ត្រូវបានគេរាយការណ៍នឹងត្រូវខកខានការ ប្រកួតរបស់ Everton ពេញមួយរដូវកាលដែលនៅសេសសល់ នេះក្រោយការវិលត្រឡប់ពីក្លឹបនៅតួគី វិញមកនិងកំពុងទទួល រងរបួសសាច់ដុំផងនោះ។
កីឡាករវ័យ២៦ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះ បានវិលត្រឡប់មកដល់ទឹកដីរបស់ Everton វិញកាលពីចុងសប្តាហ៍ដើម្បីអាច ធ្វើការពិនិត្យ និងតាមដានរបួសប៉ុន្តែជាលទ្ធផលគាត់នឹង ត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់១០សប្តាហ៍។
គួរឲ្យដឹងដែរថាកីឡាកររូបនេះ ត្រូវបានក្លឹបបញ្ចូនទៅក្លឹបតួគី Besiktas ដើម្បីលេងក្នុងលក្ខខណ្ខខ្ចីជើង បានមួយរយៈប៉ុណ្ណោះ ក៏ត្រូវផ្តាច់កុងត្រាចោល ត្រឡប់មកក្លឹបដើម Everton វិញ៕
ប្រែសម្រួល៖ស៊ុនលី