កីឡា

ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បើកប្រជុំពីសកម្មភាពនៃការប្រកួត កីឡាប្រដាល់គុនខ្មែរនៅខេត្តសៀមរាប

បន្ទាប់រងការរិះគន់ពីអ្នកគាំទ្រ
ភ្នំពេញ៖គោរពតាមប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំកិច្ចប្រជុំពិសេសមួយ ក្រោមការដឹកនាំ របស់លោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សកម្មភាពនៃការប្រកួតកីឡាប្រដាល់គុនខ្មែរ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី១៧ខែមេសា ឆ្នាំ២០២៣។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ថា
រូបលោកបានដឹកនាំកិច្ចប្រជុំពិសេសមួយជាមួយក្រុមមន្ត្រីជាប់ពាក់ព័ន្ធ និងអាជ្ញាកណ្តាលការប្រកួតនៅពេលនោះ ចំពោះលទ្ធផលសហព័ន្ធកីឡាប្រដាល់គុនខ្មែរពិនិត្យ និងពង្រឹងឡើង វិញនូវបទបញ្ជាការប្រកួតឲ្យកាន់តែមានប្រសិទ្ធភាព។

លោកបានបន្តថា ក្រោយប្រកាសឲ្យបានច្បាស់លាស់ នូវលក្ខខ័ណ្ឌការប្រកួតចំនួនទឹកដល់កីឡាករ-កីឡាការិនី និងមហាជនបានជ្រាប និងកាន់តែច្បាស់ពីការប្រកួតនៅកន្លែង និងតាមកញ្ចក់ទូរទស្សន៍។

ធ្វើការពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្តាល ចៅក្រមដឹកនាំការប្រកួតបន្ថែមទៀត ព្រមទំាងគ្រប់គ្រង ថែទាំកីឡាករជម្រើសជាតិឲ្យបានល្អ សម្រាប់ត្រៀមលក្ខណៈចូលរួមការប្រកួតកីឡា SEA GAMES 2023 ខាងមុខ។

លោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបន្ថែមទៀតថា រួបលោក និងក្រុមការងារការប្រកួតកីឡាប្រដាល់គុនខ្មែរនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាបបានបង្ហាញលទ្ធផល ជាក់ច្បាស់ដល់កីឡាករកម្ពុជា សម្រាប់ការកាត់ក្តីនៅលើសង្វៀនការប្រកួត៕
ដោយ៖លី ភីលីព

Most Popular

To Top