The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Aston Villa បានដាក់ផែនការរួចរាល់ក្នុងការ ចំណាយលុយដ៏ច្រើនសន្ធឹកដើម្បីចរចា ខ្សែប្រយុទ្ធម្នាក់របស់ក្លឹប Brentford ។
ប្រភពដដែលបានឲ្យដឹងថា កីឡាករ Ivan Toney ក៏ទទួលបានអារម្មណ៍ ពីសំណាក់ក្លឹបបិសាចក្រហម Man UTD ផងប៉ុន្តែកុងត្រារបស់គាត់បច្ចុប្បន្ន នៅសល់ច្រើនឆ្នាំទៀតជាមួយនឹង Brentford។
កីឡាករ Toney វ័យ ២៧ឆ្នាំសញ្ជាតិអង់គ្លេស បានបង្ហាញទំរង់លេងបានយ៉ាងល្អនៅរដូវកាលនេះ ដោយអាចរកគ្រាប់បាល់ក្នុងលីគកំពូលអង់គ្លេស ដល់ទៅ ១៩គ្រាប់មកហើយមកដល់ពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី
