កីឡា

AC Milan មើលឃើញ Morata ដើម្បីជំនួសតំណែងរបស់ Ibrahimovic

The Dello Sport ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី បានសម្លឹងឃើញកីឡាករខ្សែប្រយុទ្ធម្នាក់ រួចទៅហើយដើម្បីមកជំនួសតំណែងរបស់កីឡាករ ខ្សែប្រយុទ្ធវ័យចំណាស់ Zlatan Ibrahimovic។

កីឡាករខ្សែប្រយុទ្ធ Alvaro Morata បច្ចុប្បន្នកំពុងបន្តលេងឲ្យក្លឹប AT Madrid នៅឡើយប៉ុន្តែជឿជាក់ថានឹងអាច ផ្ទេរទៅចូលរួមជាមួយនឹងក្លឹប AC Milan នារដូវកាលក្រោយជាមិនខាន ប្រសិនបើការចរចាគ្នានឹងកើតឡើង។

AC Milan បច្ចុប្បន្នកំពុងមានទំរង់លេងខ្លាំង និងកំពុងស្ថិតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Champions League ផងដែរជឿជាក់ថាកីឡាករ Ibrahimovic នឹងបញ្ចប់អាជីពរបស់គាត់ហើយ នារដូវកាលក្រោយដែលទាមទារក្លឹបចាំបាច់ ត្រៀមខ្លួនរួចជាស្រេចជាមួយនឹងកីឡាករជំនួសថ្មី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top