ភ្នំពេញ៖ ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា អាយុក្រោម ២២ ឆ្នាំ ប៉ះក្រុមជម្រើសជាតិបាល់ទាត់ហ្វីលីពីន អាយុក្រោម ២២ ឆ្នាំ នាយប់ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៣ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនៃព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) នេះប្រព្រឹត្តទៅកាន់តែអស្ចារ្យដែលកម្ពុជា ម្ចាស់ផ្ទះការប្រកួត។
ចំពោះការប្រកួតបើកដំបូង ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិបាល់ទាត់ទីម័រ លទ្ធផលបច្ចេកទេស ៤ ទល់នឹង ០ ចំណែកក្រុមជម្រើសជាតិបាល់ទាត់ឥណ្ឌូនេស៊ី បានយកឈ្នះក្រុមជម្រើសជាតិបាល់ទាត់ហ្វីលីពីន លទ្ធផលបច្ចេកទេស ៣ ទល់នឹង ០ ក្នុងពូល A។
ពូល A រួមមានក្រុមជម្រើសបាល់ទាត់កម្ពុជា ក្រុមជម្រើសបាល់ទាត់ ក្រុមជម្រើសបាល់ទាត់ឥណ្ឌូនេស៊ី ក្រុមជម្រើសបាល់ទាត់ ក្រុមជម្រើសបាល់ទាត់មីយ៉ាន់ម៉ាក្រុមជម្រើសបាល់ទាត់ និងក្រុមជម្រើសបាល់ទាត់ហ្វីលីពីន ក្រុមជម្រើសបាល់ទាត់ ។
ដោយឡែកពូល B រួមមាន៖ ក្រុមជម្រើសជាតិបាល់ទាត់ថៃ អាយុក្រោម ២២ ឆ្នាំ ក្រុមជម្រើសបាល់ទាត់វៀតណាម អាយុក្រោម ២២ ឆ្នាំ ក្រុមជម្រើសបាល់ទាត់ម៉ាឡេស៊ីអាយុក្រោម ២២ ឆ្នាំ ក្រុមជម្រើសបាល់ទាត់សិង្ហបុរី អាយុក្រោម ២២ ឆ្នាំ និងក្រុមជម្រើសបាល់ទាត់ឡាវអាយុក្រោម ២២ ឆ្នាំ៕ ដោយ៖លី ភីលីព




