កីឡា

Man City ត្រៀមផ្តល់កុងត្រាថ្មីឲ្យ Haaland ទោះកុងត្រាចាស់នៅដល់ឆ្នាំ ២០២៧ក្តី

ក្លឹបមេឃខៀវ Man City ត្រូវបាន The Goal ចេញផ្សាយថា ហាក់ដូចជាមិនទុក ឱកាសក្នុងការឲ្យកីឡាករខ្សែប្រយុទ្ធឆ្នើម Erling Haaland ចាកចេញទៅណាបានឡើយក្នុង រយៈពេលច្រើនឆ្នាំខាងមុខនេះ។

ខណៈដែលកុងត្រារបស់គាត់ មានសុពលភាពរហូតទៅដល់ឆ្នាំ ២០២៧ទៅហើយក្តីប៉ុន្តែប្រភពដដែលបានសរសេរថា ក្លឹបកំពុងចរចាសុំបន្តកុងត្រាថ្មី បន្ថែមទៀតឲ្យ Haaland ដោយសារបារម្ភថា កីឡាករនឹងអាចសម្រេចចិត្ត ចាកចេញដោយករណីណាមួយ។

គួរឲ្យដឹងដែរទំរង់លេងរបស់ Haaland នៅពេលនេះគឺបានឡើងដល់ចំណុចកំពូលធៀបទៅ នឹងខ្សែប្រយុទ្ធផ្សេងទៀតលើពិភពលោកហើយ ក្នុងនោះគាត់បានទាក់ទាញចិត្ត របស់ក្លឹបអ្នកមាននិងជោគជ័យបំផុតរបស់អេស្បាញ គឺ Real Madrid ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top