The Fichajes ចេញផ្សាយព័ត៌មាននៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងពិភាក្សាជាមួយនឹងគ្រូបង្វឹកលោក Erik Ten Hag ដែលមានបំណងចង់បានកីឡាករខ្សែប្រយុទ្ធ Lautaro Martinez។
កីឡាករវ័យ២៥ឆ្នាំ សញ្ជាតិអាហ្សង់ទីនរូបនេះ បច្ចុប្បន្នកំពុងលេងឲ្យក្លឹបអ៊ីតាលី Inter Milan និងមានកុងត្រារហូត ដល់ឆ្នាំ២០២៦ប៉ុន្តែជឿជាក់ថា ប្រសិនបើក្លឹបអង់គ្លេសហ៊ាន ចំណាយនោះកីឡាករ នឹងអាចមានតម្លៃខ្លួន ប្រមាណជា៨០លានផោន។

គួរឲ្យដឹងដែរថាម្ចាស់ពានរង្វាន់ពិភពលោក មួយនេះនៅតែអាចមានឱកាសលេងនៅ Champions League សម្រាប់រដូវកាលក្រោយទោះបីជា នឹងសម្រេចចិត្តមកចូលរួមជាមួយនឹង Man UTD ក្តីខណៈដែលក្រុមនេះកំពុងបន្តឈរ នៅកំពូលតារាងនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
