កីឡា

Real Madrid រៀបផែនការឆ្មក់ យកកីឡាករតម្លៃ ៨០លានផោនម្នាក់ពីអាល្លឺម៉ង់

ទោះបីជាមិនបានចូលរួមក្នុងការព្យាយាមចរចា និងតាមដានស្ថានភាពកីឡាករពីមុនមកក្តីប៉ុន្តែ The Goal ជឿជាក់ថាក្លឹបយក្សអេស្បាញ Real Madrid នឹងរៀបចំផែនការក្នុងការឆ្មក់ យកកីឡាករខ្សែឆ្នើមម្នាក់ របស់ក្លឹប Eintracht Frankfurt។

កីឡាករខ្សែប្រយុទ្ធ Randal Kolo Muani ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបនៅលីគកំពូលអាល្លឺម៉ង់ រូបនេះកំពុងមានទំរង់លេងឡើងខ្លាំង ហើយក៏បានកំពុងទាក់ទាញចំណាប់អារម្មណ៍ ជាច្រើនរបស់ក្លឹបធំៗនៅអឺរ៉ុប ផងដែរ។

ក្លឹប Real Madrid អាចមើលឃើញថាកីឡាករបារាំង រូបនេះគឺជាគោលដៅដ៏មានសក្តានុពល ដែលអាចជំនួសតំណែងរបស់កីឡាករ Karim Benzema ដែលជឿជាក់ថាគាត់នឹងអាចមានតម្លៃខ្លួនប្រមាណជា ៨០លានផោន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top