កីឡា

មួយគ្រាប់របស់ Salah ជួយឲ្យ Liverpool យកបាន៣ពិន្ទុពី Brentford

ហង្សក្រហម Liverpool យប់មិញនេះបើកីឡាដ្ឋាន Anfield ស្វាគមន៍ក្រុមភ្ញៀវ​Brentford យកបាន៣ពិន្ទុទាំងយ៉ាប់យ៉ឺន ដោយគ្រាប់បាល់តែ ១គ្រាប់គត់របស់កីឡាករ Mo Salah។

គ្រាប់បាល់កើតឡើងតាំងតែពីនានីទី ១៣ហើយការប្រកួតបានបន្តរហូតដល់បញ្ចប់ ដោយមិនមានគ្រាប់បាល់កើតឡើងបន្ថែមឡើយ ទោះម្ចាស់ផ្ទះបានព្យាយាមគ្រប់គ្រងបាល់បានទៅដល់ ៥៤ភាគរយនិងស៊ុតចេញដល់ទៅ ១៥ដងចំគោលដៅ ៥ដងក្តី។

បាត់៣ពិន្ទសប្តាហ៍នេះ Brentford កំពុងមាន ៥០ពិន្ទុក្នុងដៃបន្តឈរនៅលេខរៀងទី ៩នៅលើយខណៈដែល​ហង្សក្រហម Liverpool មាន ៦២ពិន្ទុឈរនៅលេខរៀងទី ៥នៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top