កីឡា

Man City ស៊ី Leeds ទាំងប្រផិតប្រផោយយក ៣ពិន្ទុបន្ថែមឈរកំពូលតារាង

៣ពិន្ទុយប់មិញនៅទឹកដីខ្លួនឯងកីឡាដ្ឋាន Etihad Stadium ក្រុមមេឃខៀវ Man City អាចធ្វើបានទាំងប្រផិតប្រផោយ យកឈ្នះក្រុមភ្ញៀវ Leeds UTD ដោយលទ្ធផល២ទល់នឹង១។

២គ្រាប់ដែលកើតឡើងដោយកីឡាករ Gundogan តែម្នាក់ឯងបានធ្វើឲ្យក្រុមយកបាន ៣ពិន្ទុបន្ថែមសប្តាហ៍នេះដើម្បីធានាតំណែង នាំមុខគេក្នុងកំពូលតារាងដាច់ពីក្រុមលេខ ២កាំភ្លើងធំ Arsenal ដល់ទៅ៤ពិន្ទុដាច់។

ក្រុមភ្ញៀវតាមវិញបាន ១គ្រាប់គត់នៅនាទីទី ៨៥ក្រោយការទា់ត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Gundogan បានបន្តិចតែមិនជោគជ័យ និងអាចក្លាយជាគ្រាប់បាល់ហ៊ែតទ្រីករបស់គាត់។

បច្ចុប្បន្ន Man City មានពិន្ទុ ៨២ឈរនៅកំពូលតារាងមាន ៣៤ប្រកួតរួចរាល់ដូចគ្នាជាមួយនឹងក្រុមកាំភ្លើងធំ Arsenal ដែលឈរនៅលេខរៀងទី ២មាន ៧៨ពិន្ទុតាមពីក្រោយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top