វៀតណាម៖ កីឡាករកាយសម្ព័ន្ធ Carlos Yulo របស់ហ្វីលីពីនដែលជាម្ចាស់មេដាយមាស ដ៏ច្រើនលើសលុបក្នុងកីឡា SEA Games នាពេលថ្មីៗនេះ នឹងមកប្រកួតក្នុងព្រឹត្តិការណ៍ឆ្នាំនេះនៅកម្ពុជា បើទោះបីជាមិនទាន់ជាសះស្បើយ ពីរបួសយ៉ាងពេញលេញក៏ដោយ។
លោកបានប្រាប់កាសែត Filipino newspaper Inquirer ថា ខ្ញុំនៅតែអាចមានអារម្មណ៍ឈឺចាប់ម្តងម្កាល ប៉ុន្តែខ្ញុំគិតថា ខ្ញុំនឹងមិនអីទេ។
លោក Yulo បានឈឺកជើងឆ្វេងក្នុងកម្មវិធី Artistic Gymnastics Apparatus World Cup កាលពីសប្តាហ៍មុន ដែលបង្ខំឲ្យលោកដកខ្លួនចេញពីការប្រកួត។
ម្ចាស់ជើងឯកវ័យ២៣ឆ្នាំរូបនេះដណ្តើមបានមេដាយមាស ៥ គ្រឿងក្នុងការប្រកួត SEA Games លើកទី៣១ឆ្នាំមុននៅប្រទេសវៀតណាម។
ទោះជាយ៉ាងណាក៏ដោយ លោកនឹងមិនអាចចម្លងស្នាដៃនៅឆ្នាំនេះបានទេ ដោយសារអ្នករៀបចំបានសម្រេចចិត្តថា លោកអាចចូលរួមក្នុងព្រឹត្តិការណ៍អតិបរមាចំនួន ៤ ប៉ុណ្ណោះ។
លោក Yulo ត្រូវបានបញ្ចូលក្នុងរបារប៉ារ៉ាឡែលជុំវិញបុគ្គល របារផ្ដេក និងព្រឹត្តិការណ៍ក្រុមបុរស។
SEA Games 32 នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី ១៧ ខែឧសភា នៅទីក្រុងភ្នំពេញ និងតំបន់ចំនួន ៤ របស់ប្រទេសកម្ពុជា ដោយមានអត្តពលិក គ្រូបង្វឹក មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្តជាង ១២,៤០០ នាក់នឹងចូលរួម៕ ដោយ៖លី ភីលីព