ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីល្បុក្កតោកម្ពុជា ដណ្តើមបានមេដាយច្រើនជាងគេដោយឈរ តំណែងជើងឯកក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ (SEA Games ២០២៣ ) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣នេះប្រព្រឹត្តទៅកាន់តែអស្ចារ្យក្នុងចំណោម ១១ប្រទេសចូលរួម។
ក្រុមកីឡាករ-កីឡាការិនីល្បុក្កតោកម្ពុជា ដណ្តើមបានមេដាយចំនួន ១៨ គ្រឿង ក្នុងនោះមេដាយមាស ចំនួន ៨ គ្រឿង មេដាយប្រាក់ចំនួន ៧ គ្រឿង និងមេដាយសំរិទ្ធចំនួន ៣ គ្រឿង ក្រុមកីឡាករ-កីឡាការិនីល្បុក្កតោវៀតណាម ឈរលេខ ២ ដណ្តើមបានមេដាយចំនួន ៩ គ្រឿង ក្នុងនោះមេដាយមាសចំនួន ៦ គ្រឿង និងមេដាយសំរិទ្ធចំនួន ៣ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីល្បុក្កតោឥណ្ឌូនេស៊ី ដណ្តើមបានមេដាយចំនួន ២០ គ្រឿង ក្នុងនោះមេដាយមាសចំនួន ៣ គ្រឿង មេដាយប្រាក់ចំនួន ៥ គ្រឿង និងមេដាយសំរិទ្ធចំនួន ១៨ គ្រឿង។
ចំណែកក្រុមកីឡាករ-កីឡាការិនីល្បុក្កតោហ្វីលីពីន ដណ្តើមបានមេដាយចំនួន ១៦ គ្រឿង ក្នុងនោះមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ៦ គ្រឿង និងមេដាយសំរិទ្ធចំនួន ៨ គ្រឿង ក្រុមកីឡាករ-កីឡាការិនីល្បុក្កតោមីយ៉ាន់ម៉ា ដណ្តើមបានមេដាយចំនួន ៩ គ្រឿង ក្នុងនោះមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធចំនួន ៦ គ្រឿង។
ដោយឡែកក្រុមកីឡាករ-កីឡាការិនីល្បុក្កតោឡាវ ដណ្តើមបានមេដាយចំនួន ១២ គ្រឿង ក្នុងនោះមេដាយមាស ចំនួន ១ គ្រឿង មេដាយប្រាក់ចំនួន ១ គ្រឿង និងមេដាយសំរិទ្ធចំនួន ១០ គ្រឿង៕ ដោយ៖លី ភីលីព
















