កីឡា

លោក Arteta ចេញមុខសុំទោស អ្នកគាំទ្រក្លឹប បន្ទាប់ពីចាញ់ Brighton

ក្រោយការប្រកួតចាញ់ក្រុម Brighton ទាំងគួរឲ្យភ្ញាក់ផ្អើលកាលពីយប់មិញភ្លាមនោះគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានចេញមកធ្វើការសុំទោសជាមួយនឹងក្រុមអ្នកគាំទ្ររួចរាល់ហើយផងដែរ។

ជាការប្រកួតដែល Arsenal ចាំបាច់ត្រូវការជ័យជំនះដើម្បីអាចតាមប្រជែងឲ្យបានកៀកបំផុតជាមួយនឹងក្រុមមេឃខៀវ Man City ប៉ុន្តែបែរជាបានធ្វេសប្រហេសមិន អាចសម្រេចបាន៣ពិន្ទុធ្វើឲ្យគម្លាតនៃការ ដណ្តើមពានរង្វាន់ លីគកំពូលអង់គ្លេសកាន់តែឆ្ងាយ។

លទ្ធផល៣ទល់នឹង០បានធ្វើឲ្យមានអ្នកគាំទ្រមានការអាក់អន់ចិត្តយ៉ាងខ្លាំងខណៈដែល Man City មាន៨៥ពិន្ទុទៅហើយនិងសល់មួយប្រកួតទៀតក្នុងដៃហើយ Arsenal មាន៨១ពិន្ទុប៉ុណ្ណោះនៅពេលនេះ។

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top