ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ WT កម្ពុជាដណ្តើមមេដាយចំនួន ១៧ គ្រឿង ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ (SEA Games ២០២៣ ) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យនៅ មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
សម្រាប់មេដាយទំាង ១៧ គ្រឿនោះរួមមានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ៤ គ្រឿង និងមេដាយសំរិទ្ធ ១១ គ្រឿងដោយការប្រកួតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លើវិញ្ញាសាចំនួន ២៤ វិញ្ញាសា។ វិរៈកីឡាការិនី ស៊ុន សៀវម៉ី ទទួលបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ ៧៣ គីឡូក្រាម និងកីឡាការិនី តេក្វាន់ដូ WT កម្ពុជា ថិប កាសាន់ទ្រេនីកូល ទទួលបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៦៧ គីឡូក្រាម។
យមានក្រុមកីឡាករ-កីឡាការិនីមកពីចំនួន ១០ ប្រទេសចូលរួមដូចជាប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសទីម័រ និងសិង្ហបូរី។
ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕ ដោយ៖លី ភីលីព




