កីឡា

លោក Abdul Halim Bin Kader វាយតម្លៃខ្ពស់ចំពោះអាជ្ញាកណ្តាល និងចៅក្រមជាតិ និងអន្តរជាតិ ក្នុងSEA GAMES ២០២៣

ភ្នំពេញ៖ នាថ្ងៃច័ន្ទ ទី ១៥ ខែឧសភា ឆ្នាំ ២០២៣នាមជ្ឈមណ្ឌលជាតិហ្វឺកហ្វីនកីឡា សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និងសហព័ន្ធកីឡាសីដក់ និងឈិនឡូនអាស៊ីបានប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការផ្តល់វិញ្ញាបនបត្ររបស់កម្ពុជា ត្រូវបានរៀបចំដោយ ASTAF ដែលបានចាប់តាំងពីថ្ងៃទី ៦ ដល់ ៩ ខែឧសភា នៅពហុកីឡដ្ឋានជាតិ។

លោក Abdul Halim Bin Kader ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនអាស៊ីបានមានប្រសាសន៍ថា អាជ្ញាកណ្តាល និងចៅក្រមទំាងអស់បានអនុវត្តមានការងារ បានល្អប្រសើរសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ លើកទី ៣២ នៅកម្ពុជាដោយក្រុមកីឡាករ-កីឡាការិនីប្រទេសចូលរួមទំាងអស់គ្មានការតវ៉ាអ្វីឡើយ។

លោកប្រធានបន្តថា លោកសូមវាយតម្លៃខ្ពស់ចំពោះអាជ្ញាកណ្តាល និងចៅក្រមជាតិ និងអន្តរជាតិទំាងអស់ដែលអនុវត្ត ប្រកាន់ខ្ជាប់ការកាត់ក្តីដោយយុត្តធម៌មិនលម្អៀតឡើង សមជាអាជ្ញាកណ្តាល និងចៅក្រមជាតិ និងអន្តរជាតិ។

វគ្គចាប់ពីថ្ងៃទី៦ ដល់ទី៩ ខែឧសភា ឆ្នាំ២០២៣ រៀបចំដោយសហព័ន្ធសីប៉ាក់តាក្រអាស៊ី ដើម្បីចូលរួមដឹកនាំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយសិក្ខាកាមចូលរួម២៥នាក់ ស្រី១នាក់៕ ដោយ៖លី ភីលីព

Most Popular

To Top