កីឡា

ទោះបីជាអាក្រក់ មួយចំនួននៅវគ្គផ្តាច់ព្រ័ត្រ នៃកីឡា SEA Games ប៉ុន្តែផ្តល់ក្តីសុខដល់អ្នកគាំទ្រដដែល

វៀតណាម៖ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រភាសាអង់គ្លេស របស់វៀតណាម បាននិយាយថា អ្នកគាំទ្រថៃមានការខ្មាស់អៀន និងសុំទោសចំពោះទង្វើរបស់កីឡាក ររបស់ពួកគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡា SEA Games នៅកម្ពុជាជាមួយឥណ្ឌូនេស៊ីកាលពីយប់ថ្ងៃអង្គារ ប៉ុន្តែអ្នកផ្សេងទៀតបានសើចចំអកចំពោះពួកគេ។

នៅលើទំព័រហ្វេសប៊ុកបាល់ទាត់អាស៊ាន ការបង្ហោះអំពីការប្រកួតនេះបានទាក់ទាញមតិរាប់ពាន់នាក់ ជាពិសេសអំពីការប៉ះទង្គិចគ្នារវាងកីឡាករដែលបណ្តាលឲ្យមានកាតក្រហមចំនួន៧ និងកាតលឿងចំនួន ១២ ។

លោក Zul Fahmi Ramadhan បានអធិប្បាយថា នេះគឺជាភាពយន្តល្អបំផុត! កីឡា សកម្មភាព ផ្សងព្រេង រន្ធត់។

ខណៈលោក Hai Le បានសរសេរថា ខ្ញុំប្រាកដថា អាហ្សង់ទីនទល់នឹងបារាំង WC វគ្គផ្តាច់ព្រ័ត្រ គឺគ្មានអ្វីប្រៀបធៀបទៅនឹងការប្រកួតនេះ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្របានបញ្ចប់ដោយការទទួលជ័យជម្នះ ៥-២ សម្រាប់ប្រទេសឥណ្ឌូណេស៊ី ហើយពោរពេញទៅដោយរឿងរ៉ាវដែលមិននឹកស្មានដល់។

ឥណ្ឌូនេស៊ីបានយកឈ្នះវៀតណាម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាននាំមុខដោយគ្រាប់បាល់ ២ គ្រាប់នៅតង់ទីមួយ។
ក្នុងតង់ទី២ ថៃបានកាត់បន្ថយការនាំមុខមុន ហើយបន្ទាប់មកតាមស្មើនៅត្រឹម ២-៣។

កីឡាករថៃបានអបអរយ៉ាងខ្លាំង ដោយរត់តាមកន្លែងឈរ ហើយចូលទៅក្នុងទីលានឥណ្ឌូនេស៊ី នាំឲ្យមានការប៉ះទង្គិចគ្នារវាងក្រុមទាំង២។

នៅដើមម៉ោងបន្ថែម ឥណ្ឌូណេស៊ីបាននាំមុខម្តងទៀត ហើយគ្រាប់បាល់បានបង្កឲ្យមានការប៉ះទង្គិចគ្នាមួយទៀត។

ជាលទ្ធផល អាជ្ញាកណ្តាលត្រូវពិន័យកាតក្រហមដល់ខ្សែការពារឥណ្ឌូនេស៊ី Komang Teguh Trisnanda Putra អ្នកចាំទីថៃ Soponvit Rakyart សមាជិកគ្រូបង្វឹកថៃ២នាក់ និងសមាជិកក្រុមគ្រូបង្វឹកឥណ្ឌូនេស៊ី ម្នាក់។

ខ្សែការពារកណ្តាលរបស់ថៃ Jonathan Khemdee បានទទួលកាតលឿងជាលើកទី២ ដោយសារកំហុសដែលធ្វើឲ្យថៃ លេងជាមួយកីឡាករ ៩ នាក់។

បន្ទាប់មក ឥណ្ឌូណេស៊ី រកបាន២គ្រាប់ទៀត ដើម្បីឈ្នះ ៥-២ និងមេដាយមាស នៃ SEA Gamesលើកដំបូងក្នុងរយៈពេល ៣២ឆ្នាំ។

អ្នកគាំទ្រថៃ Natthawut Veeragitpanit បានបញ្ចេញមតិថា ជាការប្រកួតដ៏អស្ចារ្យសម្រាប់ប្រទេសឥណ្ឌូនេស៊ី។

សូមអភ័យទោសចំពោះការប្រារព្ធពិធីមិនសមរម្យរបស់កីឡាករថៃ។

ក្រុមក្មេងៗរបស់យើងតែងតែបាត់បង់វិន័យ៕ ដោយ៖លី ភីលីព

Most Popular

To Top