The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ទោះបីជាមានព័ត៌មានជាច្រើនថា កីឡាករប្រេស៊ីល Raphinha នឹងចាកចេញពីក្លឹប Barcelona ក្តីប៉ុន្តែនៅថ្ងៃនេះកីឡាករផ្ទាល់ បានចេញមកបកស្រាយបញ្ជាក់ច្បាស់ហើយ អំពីផែនការរបស់គាត់។
កីឡាករប្រេស៊ីលរូបនេះបានថ្លែងប្រាប់ ទៅកាន់អ្នកកាសែតជំនាញលោក Rabrizio Romano ថាគាត់នឹងបន្តរស់នៅអេស្បាញជាមួយនឹង Camp Nou ទៀតទោះបីជាបច្ចុប្បន្ន បានសារភាពថាមានក្លឹបជាច្រើនកំពុងទាក់ទងក្តី។
របាយការណ៍កន្លងមកធ្លាប់បានសេរថា កីឡាករ Raphinha នឹងអាចចាកចេញពីក្លឹបយក្សអេស្បាញនេះ ក្រោយទើបបានផ្លាស់មកចូលរួមជាមួយនឹង Barcelona បានមួយរដូវកាលជាមួយ នឹងតម្លៃខ្លួនរហូតទៅដល់៨០លានផោន៕
ប្រែសម្រួល៖ស៊ុនលី
