The Sun sports ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាក្លឹបមេឃខៀវ Man City កំពុងរៀបចំផែនការថ្មីមួយដែលអាចបញ្ចេញកីឡាករប៉ទុយហ្គាល់ Cancelo ចេញពីបញ្ជីរបស់ក្លឹបឲ្យបាននៅរដូវក្តៅនេះ។
ក្លឹបម្ចាស់ពានរង្វាន់អង់គ្លេសមួយនេះបាននឹងកំពុងពិចារណាក្នុងការដោះដូរកីឡាករខ្សែការពារដែលកំពុងលេងខ្ចីជើងនៅក្លឹប Bayern Munich ជាមួយនឹងកីឡាករឆ្នើមម្នាក់របស់ក្លឹបគឺកីឡាករ Joshua Kimmichដែលកំពុងមានស្ថានភាពមិនច្បាស់លាស់នៅឡើយជាមួយនឹងក្លឹប។
ក្រៅតែពីវិធីសាស្ត្រដើម្បីដោះដូរកីឡាករ Cancelo ចេញហើយនោះ Man City ក៏សម្លឹងឃើញដែរថាកីឡាករ Kimmich រូបនេះគឺអាចមកជំនួសតំណែងរបស់កីឡាករ Ilkay Gundogan បាននៅពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុ់នលី
