កីឡា

Liverpool កំពុងកៀកនឹងចុះកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ Allister

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool កំពុងធ្វើការយ៉ាងមមាញឹកក្នុងការរៀបចំកុងត្រានិងលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយនឹងកីឡាករឆ្នើមរបស់ក្លឹប Brighton ម្នាក់។

កីឡាករខ្សែបម្រើឆ្នើមម្ចាស់ពានរង្វាន់ពិភពលោក Mac Allister កំពុងស្ថិតនៅក្នុងរ៉ាដារបស់ក្លឹបជាច្រើនប៉ុន្តែក្នុងនោះគេជឿជាក់ថា ការសម្រេចចិត្តចុងក្រោយនឹងបញ្ចប់ ទៅជាមួយនឹងក្លឹបហង្សក្រហម Liverpool ។

ប្រភពដដែលបានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងកាន់តែច្បាស់ហើយ ខណៈដែលរដូវកាលជិតបញ្ចប់ហើយអ្នកកាសែតដ៏ល្បីលោក Fabrizio Romano ក៏បានអះអាងអំពីដំណឹងនេះផងដែរ ដោយជឿជាកថាការប្រកាសជាផ្លូវការនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top