កីឡា

Chelsea តាមដានស្ថានភាពកីឡាករ Manuel Ugarteពីក្លឹប Sporting

របាយការណ៍ចេញផ្សាយដោយ The Record នៅថ្ងៃនេះបានសរសេរថាក្លឹបតោខៀវ Chelsea កំពុងដាក់គោលដៅដើម្បីនាំយកកីឡាករនៅក្លឹប Sporting Lisbon ម្នាក់មករួមក្លឹប។

កីឡាករខ្សែបម្រើឆ្នើម Manuel Ugarte កំពុងទាក់ចិត្តក្លឹបជាច្រើននៅអឺរ៉ុបដែលក្នុងនោះសូម្បីតែក្លឹបតោខៀវ Chelsea ក្តីហើយទោះបិជាក្លឹបនេះហាក់ដូចជាមិនសូវទទួលបានលទ្ធផលល្អក្តីប៉ុន្តែជឿជាក់ថាលទ្ធផលនៃការចរចានឹងទទួលផលជាវិជ្ជមាន។

រដូវកាលក្រោយគ្រូបង្វឹកថ្មីលោក Mauricio Pochettino នឹងមកដឹកនាំក្លឹបដែលវានឹងក្លាយទៅជាកត្តាជម្រុញថ្មីមួយទៀតក្នុងការអនុញ្ញាតិឲ្យក្លឹបអាចចរចានាំយកកីឡាកររូបនេះបានជោគជ័យទាំងដែលបច្ចុប្បន្នមានក្លឹបប្រជែងធំៗផ្សេងទៀតដូចជា Liverpool ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top