កីឡា

Arsenal ចង់ឆ្មក់យក Gundogan ពី Man City

The Athletic ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់អារម្មណ៍ក្នុងការចរចាជាមួយនឹងកីឡាករដ៏មានបទពិសោធម្នាក់របស់ក្លឹប Man City ។

កីឡាករខ្សែបម្រើឆ្នើម Ilkay Gundogan ដែលបានជួយឲ្យ Man City លើកពានរង្វាន់លីគកំពូលអង់គ្លេសនៅរដូវកាលនេះនោះគឺជាកីឡាករដែលអាចនឹងចាកចេញពីក្លឹប Man City មុនគេនៅរដូវក្តៅដោយសារមានពាក្យចចាមអារ៉ាមជាច្រើនរួចមកហើយនាពេលកន្លងមក។

ទោះបីជាយ៉ាងណាក្តីព័ត៌មាន ភាគច្រើនអំពីការចាកចេញពីទឹកដី Etihad គឺមិនមែនជាមួយនឹងក្លឹប Arsenal ឡើយប៉ុន្តែពេលនេះគេជឿជាក់ថា ក្លឹបជើងឯករងអង់គ្លេស នេះនឹងសាកល្បងលួចឆ្មក់នាទីចុងក្រោយដើម្បីនាំយកកីឡាករអាល្លឺម៉ង់ រូបនេះមករួមក្លឹបដោយមិនចាំបាច់ ចំណាយលុយលើតម្លៃខ្លួនកីឡាករឡើយ។

កុងត្រារបស់ Gundogan បច្ចុប្បន្នបានឈានមកដល់ពេលវេលាចុងក្រោយ ហើយនៅមិនទាន់មានសញ្ញា នៃការបន្តកុងត្រារវាងគ្នានៅឡើយដែរហើយក្នុងនោះក្លឹប Barcelona គឺតែងតែបានប៉ុនប៉ងក្នុងការចរចាជាមួយនឹងកីឡាកររូបនេះជាងគេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top