ភ្នំពេញ៖ ជំនាញកីឡាការ៉ាតេ-ដូជនជាតិជប៉ុន លោកគ្រូ SHOHEI TOYAMA បានផ្តល់បទពិសោធន៍ និងចំណេះដឹងផ្នែកកីឡាការ៉ាតេឲ្យសិស្សគុន សាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ចំនួន ៥០ នាក់ដែលមានរយៈពេល ២ថ្ងៃនៅមជ្ឈមណ្ឌលកីឡាយុទ្ធសិល្ប៍បុរាណកម្ពុជា-ជប៉ុន ក្នុងពហុកីឡអូឡាំពិក។
លោក ឡាច ច័ន្ទតារា អ្នកគ្រប់គ្រង និងគ្រូបង្វឹកធំនៃសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់បានមានប្រសាសន៍ថា លោកគ្រូ SHOHEI TOYAMA ជាអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា នាពេលលោកបានបញ្ចប់កិច្ចសន្យាជាមួយសហព័ន្ធហើយ ។
មុននឹងលោកត្រឡប់ទៅប្រទេសលោកវិញ លោក SHOHEI TOYAMA ក៏មកសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ដើម្បីផ្តល់បទពិសោធន៍ និងចំណេះដឹងផ្នែកកីឡាការ៉ាតេកម្ពុជា។
លោកប្រធានសាលាបានបន្តថា ដំណើរទស្សនកិច្ចរបស់លោកតាមបណ្តាសាលាគុនការ៉ាតេ-ដូលើនេះដើម្បីរក្សាទុកអនុស្សាវរីយ៍របស់លោក និងសិស្សគុនការ៉ាតេ-ដូជាច្រើន ជាពិសេសសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់លោកបានចែករម្លែក នូវចំណេះដឹងជាច្រើនជូនសិស្សគុនសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសប្រយុទ្ធ ព្រមទំាងការសម្តែងមេគុនជាដើម៕ ដោយ៖លី ភីលីព





