កីឡា

ទីក្រុង Wuxi នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា តេក្វាន់ដូជើងឯកពិភពលោកឆ្នាំ២០២៥

ទីក្រុង ៖ទីក្រុង Wuxi ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន ត្រូវបានប្រកាសថា ជាទីក្រុងម្ចាស់ផ្ទះ នៃការប្រកួតកីឡាតេក្វាន់ដូជើងឯកពិភពលោកឆ្នាំ ២០២៥ “2025 World Taekwondo Championships” ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសហព័ន្ធកីឡា តេក្វាន់ដូពិភពលោក ដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងបាគូ រដ្ឋធានីនៃប្រទេស Azerbaijan ។

ទីក្រុងចំនួន ៤ បានដាក់ពាក្យធ្វើជាម្ចាស់ផ្ទះការ ប្រកួតកីឡាតេក្វាន់ដូជើងឯកពិភពលោកឆ្នាំ ២០២៥ ក្រៅពី Wuxi បេក្ខជនផ្សេងទៀតរួមមាន Charlotte សហរដ្ឋអាមេរិក Zagreb ក្រូអាស៊ី និង Sofia ប៊ុលហ្គារី។

លោក Choue Chung-won ប្រធាន WT បានកត់សម្គាល់ថា ក្រុមប្រឹក្សាប្រតិបត្តិជឿជាក់ថា ទីក្រុង Wuxi នឹងផ្តល់ឲ្យអ្នកគាំទ្រកីឡាតេក្វាន់ដូទូទាំងពិភពលោកដ៏មានតម្លៃ នូវការប្រកួតជើងឯកតេក្វាន់ដូពិភពលោក ហើយថា ពួកគេទន្ទឹងរង់ចាំព្រឹត្តិការណ៍នេះ។

ទីក្រុង Wuxi ត្រូវបានជ្រើសរើសដោយសារតែខ្លួនគ្រោងនឹងអញ្ជើញសមាជិក ២០០ នាក់នៃ WT ឲ្យចូលរួមការប្រកួតប្រជែង។

កាលពី ៥ ឆ្នាំមុន ទីក្រុង Wuxi បានទទួលជោគជ័យក្នុងការដាក់ពាក្យធ្វើជាម្ចាស់ផ្ទះឆ្នាំ ២០២១ ដោយសារជំងឺរាតត្បាត ព្រឹត្តិការណ៍កីឡាបានបញ្ចប់ទៅនៅទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក។

ការប្រកួតកីឡាតេក្វាន់ដូជើងឯកពិភពលោកឆ្នាំ ២០២៣ បានចាប់ផ្តើមនៅទីក្រុងបាគូកាលពីថ្ងៃទី ២៩ ខែឧសភា។

ប្រទេសចិនបានបញ្ជូនអត្តពលិកចំនួន ១៦ នាក់ទៅចូលរួមក្នុងការប្រកួតនេះ ដែលភាគច្រើនទទួលបានពិន្ទុគ្រប់ ដើម្បីចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស ក្នុងព្រឹត្តិការណ៍ World Taekwondo Grand Slam Championship Series ដែលបានធ្វើឡើងកាលខែមេសា នៅ Wuxi៕ ដោយ៖លីភីលីព

Most Popular

To Top