ភ្នំពេញ ៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត ព្រមទាំងសមាជិកប្រតិបត្តិសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តបាន នាំយកថវិករបស់សម្បុរសធម៌ចំនួន ១២៦០០ដុល្លារផ្តល់ជូនកីឡាករ-កីឡាការិនី និងគ្រូបង្វឹកចំនួន ៤២ នាក់ដែលបានចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅសាលប្រជុំនាយកដ្ឋានសិស្ស និងនិស្សិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក ដួង មាសចំរើន បានមានប្រសាសន៍ថា ថ្ងៃនេះរូបលោកតាំងឲ្យសម្បុរសធម៌ បាននាំយកថវិកាឧបត្ថម្ភដល់លោកគ្រូបង្វឹក និងកីឡាករ-កីឡាការិនីអត្តពលកម្មទំាង ៤២ នាក់ដែលធ្វើការខិតខំប្រឹងប្រែងក្នុងការប្រកួត SEA GAMES ២០២៣ ដោយមួយម្នាក់ទទួលបានទឹកប្រាក់ចំនួន ៣០០ ដុល្លារ សរុបទឹកប្រាក់ទំាងអស់ចំនួន ១២៦០០ ដុល្លារ ទាំងកីឡាករ-កីឡាការិនីអត់បានមេដាយ និងទទួលបានមេដាយ។
លោកប្រធានសហព័ន្ធបានបន្តថា ជាពិសេសនោះ ក្នុងនាមលោកប្រធានសហព័ន្ធ និងកីឡាករ-កីឡាការិនី និងគ្រូបង្វឹកអរគុណដល់សម្បូរសធម៌បានឧបត្ថម្ភទឹកប្រាក់។
ការឧបត្ថម្ភគឺជាការរួមចំណែកដ៏ធំធេងក្នុងការអភិឌ្ឍន និងលើកស្ទួយកីឡាប្រភេទនេះ ។
អ្វីដែលសំខាន់នោះប្អូនត្រូវត្រៀមហ្វឹកហាត់ បន្តនៅប្រទេសចិន ម្តងក្នុងការត្រៀមចូលរួមការប្រកួតកម្រិតអន្តរជាតិ។
សកម្មភាពទំាងនេះបានយល់ជ្រួតជ្រាប ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ៕ ដោយ៖លី ភីលីព






