កីឡា

Man UTD ដាក់គោលដៅអទិភាពកីឡាករ Pavard ក្នុងគ្រាដែល Barca កំពុងចាប់អារម្មណ៍ខ្លាំងដែរនោះ

កីឡាករឆ្នើម Benjamin Pavard ដែលកំពុងលេងឲ្យក្លឹប Bayern Munich ត្រូវបានគេដឹងថា កំពុងក្លាយជាកីឡាករដែលមានអទិភាពបំផុត សម្រាប់ធ្វើការដោះដូរទៅកាន់ក្លឹបបិសាចក្រហម Man UTD នៅរដូវក្តៅនេះ។

ស្ថិតនៅក្នុងបញ្ជីរបស់ក្លឹបអង់គ្លេស នេះតាំងតែពីយូរមកហើយប៉ុន្តែសប្តាហ៍នេះ ក្រោយទទួលបានដំណឹងថា Barcelona ក៏កំពុងចាប់អារម្មណ៍ ដែរនោះក្លឹបបិសាចក្រហម Man UTD គឺកំពុងរៀបចំការងារយ៉ាងប្រញាប់បំផុត ដើម្បីផ្ទេរកីឡាកររូបនេះឲ្យបាននៅរដូវក្តៅនេះមុន Barcelona។

កីឡាករបារាំងរូបនេះទំនងជានឹងអាចតាមមើលគំរូរបស់ កីឡាករមិត្តរួមជម្រើសជាតិរបស់ខ្លួនគឺកីឡាករ Kounde ដើម្បីចូលរួមជាមួយនឹង Barcelona ប៉ុន្តែទោះបីជាយ៉ាងណាក្តីបិសាចក្រហម Man UTD នឹងមិនកុងត្រារបស់កីឡាកររូបនេះបាត់បង់ទៅងាយៗនោះទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top