ខ្សែប្រយុទ្ធ Karim Benzema បាននិយាយពីមូលហេតុ ដែលធ្វើឲ្យគេសម្រេចទៅលេងនៅក្លឹប Al-Ittihad ដែលជាក្លឹបនៅលីគកំពូល អារ៉ាប៊ីសាអ៊ូឌីត។
Benzema បាននិយាយថា ៖ «ម៉េចបានទៅលេងនៅអារ៉ាប៊ីសាអ៊ូឌីត? ព្រោះតែទីនោះប្រទេសមូស្លីម ។ ខ្ញុំជាមូស្លីមស្រាប់ អញ្ចឹងហើយខ្ញុំតែងតែចង់ទៅរស់នៅប្រទេសមូស្លីម បែបហ្នឹងហើយ» ។
Benzema នឹងផ្លាស់ទៅកាន់ Al-Ittihad នៅរដូវកាលថ្មីនេះ ក្រោយរួមរស់ជាមួយ Real Madrid អស់រយៈពេល ១៤រដូវកាល ដោយឈ្នះពានតូចធំជាច្រើនដូចជា UEFA Champions League, La Liga និង Ballon D’or ជាដើម ៕
