កីឡា

កីឡាករបាល់ទាត់ ឆ្នើមរបស់អាហ្សង់ទីន Messi គ្មានគម្រោងលេងនៅ World Cup 2026

ចិន ៖ កីឡាករបាល់ទាត់ឆ្នើម របស់អាហ្សង់ទីន Lionel Messi បាននិយាយក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន កាលពីថ្ងៃអង្គារថា លោកមិនគិតថា រូបលោកនឹងបង្ហាញវត្តមាន នៅព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ពិភពលោក “World Cup” មួយទៀតឡើយ យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី ។

កីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានដឹកនាំអាហ្សង់ទីន ឲ្យទទួលជ័យជម្នះ សម្រាប់ការប្រកួតកាលពីឆ្នាំមុន ក្នុងប្រទេសកាតា ហើយភ្លាមៗ បន្ទាប់ពីជ័យជម្នះនោះបានបដិសេធ ក្នុងការបដិសេធការលេងចំពោះព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” ឆ្នាំ ២០២៦ នៅអាមេរិកខាងជើង ។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលសួរដោយសារព័ត៌មាន Titan Sports របស់ប្រទេសចិន ក្នុងបទសម្ភាសន៍ជាវីដេអូថា តើលោកអាចមានវត្តមាន ការប្រកួតឆ្នាំ ២០២៦ ដែរឬទេ ហើយលោក Messi បានឆ្លើយតបថា ខ្ញុំបាននិយាយជាច្រើនដងមុន ពេលដែលខ្ញុំមិនគិតដូច្នេះថា ២០២២ គឺជាការប្រកួតបាល់ទាត់ពិភពលោក ចុងក្រោយរបស់ខ្ញុំ ។

លោកបានបន្ថែមជាភាសាអេស្ប៉ាញថា ខ្ញុំនឹងមើលពីរបៀបដែលអ្វីៗ ដំណើរការ ប៉ុន្តែតាមទ្រឹស្តី ខ្ញុំមិនគិតថា ខ្ញុំនឹងមានវត្តមានសម្រាប់ការប្រកួត World Cup ខាងមុខនេះទេ។ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យបច្ចុប្បន្ន កំពុងនៅទីក្រុងប៉េកាំង ដែលអាហ្សង់ទីននឹងប្រកួតមិត្តភាព ជាមួយអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍ ។

កាលពីដើមឆ្នាំនេះលោក Messi បាននិយាយថា វាពិតជាពិបាកសម្រាប់លោកក្នុងការលេងនៅ World Cup មួយផ្សេងទៀត ហើយលោកនឹងមានអាយុ ៣៩ ឆ្នាំក្នុងកំឡុងឆ្នាំ២០២៦។ អាហ្សង់ទីននឹងប្រកួតមិត្តភាព នៅថ្ងៃព្រហស្បតិ៍ទល់នឹងអូស្ត្រាលី នៅកីឡដ្ឋានកម្មករដែលផ្ទុកមនុស្ស បាន៦៨.០០០នាក់ក្នុងទីក្រុងប៉េកាំង៕

Most Popular

To Top