Event

ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា ឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់ការប្រកួតកីឡាតេក្វាន់ដូ!

(ភ្នំពេញ) ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣៖ ដើម្បីជាកិច្ចសហការ ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា បានផ្ដល់ការគាំទ្រដល់ការប្រកួតជើងឯកកីឡាតេក្វាន់ដូ “2023 Korean Embassy Taekwondo Competition” ដែលរៀបចំដោយស្ថានទូតកូរ៉េ ប្រចាំប្រទេសកម្ពុជា។ ការប្រកួតនេះធ្វើឡើងជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍របស់ប្រទេសកូរ៉េ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ2023 នៅអគារតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក។

នេះគឺជាលើកទី 2 ហើយនៃកិច្ចសហការរៀបចំការប្រកួតជើងឯកកីឡាតេក្វាន់ដូ ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ World Expo 2030។ បន្ថែមពីនេះ ក្រុមហ៊ុន សាមសុង ពិតជាមានក្ដីរំភើបរីករាយជាខ្លាំងក្នុងការបន្តកិច្ចសហការជាមួយនឹងស្ថានទូតកូរ៉េ ប្រចាំប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ ដើម្បីជ្រើសរើសជាទីតាំងសម្រាប់រៀបចំពិព័រពណ៍ពិភពលោក World Expo 2030 នាពេលខាងមុខនេះ។

ស្របពេលគ្នានេះដែរ ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា ក៏បានផ្ដល់ជារង្វាន់ទូរស័ព្ទដៃ និងកាសឥតខ្សែរដើម្បីលើកទឹកចិត្តដល់កីឡាករជើងឯកដែលទទួលបានជ័យលាភីផងដែរ។

តំណាងរបស់ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក បានបញ្ជាក់ថា នេះជាកិត្តិយសដ៏វិសេសវិសាលខ្លាំងណាស់របស់ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា ដែលបានចូលរួមចំណែកក្នុងការ រៀបចំការប្រកួតជើងឯកតេក្វាន់ដូដ៏រំភើបអស្ចារ្យមួយនេះ! ក្រុមហ៊ុន សាមសុង សង្ឃឹមថានឹងខិតខំពាំនាំយកសកម្មភាពសប្បាយៗបែបនេះបន្ថែមទៀតជូនដល់យុវជនកម្ពុជា មិនថាជា អាហារ តន្រ្តី ភាពយន្ត និងកីឡា។

សូមបញ្ជាក់ផងដែលថា ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា នឹងបន្តធ្វើការងារផ្សេងៗទៀតផងដែរ ដូចជា កម្មវិធីសប្បុរសធម៌, ការតាំងពិព័រណ៍, និងកិច្ចការក្នុងសង្គម ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ពិព័រពណ៍ពិភពលោក World Expo 2030 នៅទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ បន្តទៀត៕

Most Popular

To Top