The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានធ្វើការដាក់ការដេញថ្លៃចំនួន២ដងមកហើយជាមួយនឹងកីឡាករ Declan Rice ជាមួយនឹងតម្លៃដល់ទៅ៩០លានផោនប៉ុន្តែនៅតែត្រូវបានបដិសេធពីក្លឹប West Hamនៅឡើយ។
តាមប្រភពដដែលបានឲ្យដឹងដែរថាក្លឹប West Ham មានបំណងក្នុងការចង់បានរបៀបនៃការទូទាត់ផ្សេងជំនួសឲ្យសំណើរដែលធ្លាប់បានស្នើសុំពីក្លឹប Arsenal កន្លងមកទោះបីជាបានដឹងហើយថា កីឡាករ Rice មានកុងត្រារហូតដល់ឆ្នាំ២០២៥។
ក្រៅពីក្លឹបកាំភ្លើងធំ Arsenal ដែលកំពុងព្យាយាមចង់បាន Rice ហើយនោះក៏មានក្លឹបជើងឯកអង់គ្លេសMan City ប្រាថ្នាចង់បានកុងត្រារបស់កីឡាកររូបនេះដូចគ្នាដែរប៉ុន្តែទោះបីជាយ៉ាងណាក្តីជឿជាក់ថា កីឡាកររូបនេះនឹងមានតម្លៃមិនតិចជាង១០០លានផោន៕ ប្រែសម្រួល៖ស៊ុនលី

