The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី AC Milan បានឈានទៅដល់ការ ព្រមព្រៀងលើការផ្ទេរកីឡាករ ខ្សែប្រយុទ្ធអាមេរិកម្នាក់ ពីលីគកំពូលអង់គ្លេសហើយ ។
កីឡាករ Christian Pulisic ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបតោខៀវ Chelsea ទោះបីជាយ៉ាងណាក្តីនឹងត្រូវ រងចាំការសម្រេចចិត្ត របស់ក្លឹបជាមុនសិន ចំពោះតម្លៃខ្លួនរបស់កីឡាករ ។
គួរឲ្យដឹងដែរថា Pulisic ស្ថិតនៅក្នុងចំណោម កីឡាករជាច្រើនដែលត្រូវបានក្លឹបតោខៀវ Chelsea បានសម្រេចចិត្តអនុញ្ញាតិ ឲ្យលក់ចេញ ដែលក្នុងនោះមានទាំង Koulibaly និង Kante ជាដើមផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
ប្រភព ៖ AFP
