The Gola ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអាល្លឺម៉ង់ Bayern Munich ទើបតែបានសម្រេចដាក់ពាក្យសុំចរចាម្តងទៀតជាមួយនឹងខ្សែប្រយុទ្ធ Harry Kane។
កីឡាកររូបនេះត្រូវបាន Spurs ដាក់តម្លៃខ្លួនប្រមាណជា៧០លានផោន ប៉ុន្តែកន្លងមកធ្លាប់បានបដិសេធសំណើរម្តងហើយពីអាល្លឺម៉ង់ដែលគ្រានោះក្លឹប Bayern ហ៊ានឲ្យត្រឹមតែ៦០លានផោនប៉ុណ្ណោះ។
កីឡាករខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ តែងតែមានដំណឹងអំពីការចាកចេញពី Spurs ជាច្រើនឆ្នាំកន្លងមកហើយដោយសារតែសមត្ថភាពដ៏ខ្លាំងនៅតំបន់ប្រយុទ្ធរបស់គាត់ ប៉ុន្តែមិនដែលអាចជួយក្លឹបនេះឲ្យលើកពានអ្វីធំដំដូចគេនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី