The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona កំពុងខិតកាន់តែកៀកក្នុង ការឆក់យកកីឡាករ ដែលធ្លាប់លេងនៅ Southampton ម្នាក់ ដែលបច្ចុប្បន្នកំពុង លេងឲ្យក្លឹប Girona ។
ប្រភពដដែលបានបញ្ជាក់ថា កីឡាករ Oriol Romeu នឹងអាចផ្ទេរ មកចូលរួម Camp Nou ហើយនៅរដូវក្តៅនេះ បន្ទាប់ពីបានធ្វើការចរចាគ្នា អស់រយៈពេលជាយូរ មកហើយ ។
អតីតកីឡាករខ្សែបម្រើ របស់ក្លឹប Southampton រូបនេះនឹងអាចក្លាយ ទៅជាកីឡាករ ចំណូលថ្មីទី៤ របស់ក្លឹប Barcelona ក្រោយការមកដល់របស់កីឡាករ Gundogan, Roque និង Inigo Martinez ។
កីឡាកររូបនេះ អាចនឹងបង្ហាញខ្លួនក្នុងការប្រកួតបើក រដូវកាលជាមួយនឹងក្រុមខ្លាំងៗ ដូចជា Juventus , Arsenal និង Real Madrid ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី