The Goal សរសេរថា កីឡាករខ្សែប្រយុទ្ធបារាំង ដែលកំពុងមានព័ត៌មានអំពីការចាកចេញពីបារាំង នោះប្រហែលជាដល់ពេលចុងក្រោយហើយជាមួយនឹងក្លឹប PSG ដោយសារតែកីឡាកររូបនេះគឺមិនត្រូវបានក្លឹបដាក់ឈ្មោះនៅក្នុងការប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មី ទៅកាន់ប្រទេសជប៉ុន នោះឡើយ។
ប្រភពដដែលបានសរសេរទៀតថា PSG បានដឹងថាហើយមិនអាចរារាំងបំណងចង់ចាកចេញរបស់ Mbappe បានឡើយហើយជាពិសេសជាមួយនឹងក្លឹប ដែលគាត់ចង់ទៅធ្វើការជាមួយគ្នាបំផុតនោះគឺ Real Madrid ទោះបីជានឹងក្នុងតម្លៃខ្លួនមិនមានក្តីនៅចុងបញ្ចប់រដូវកាលកន្លងមក។
កីឡាករវ័យ២៤ឆ្នាំរូបនេះ នឹងអាចថែមមិនមានឈ្មោះ នៅក្នុងបញ្ជីកីឡាករឈុត១១នាក់ដំបូងក្នុងការប្រកួតនៅលីគកំពូលបារាំងរដូវកាលក្រោយឡើយ ប្រសិនបើការងារផ្ទេរទៅអេស្បាញ មិនជោគជ័យពីព្រោះទាំងភាគីសងខាងសុទ្ធតែខកចិត្តខ្លាំងដូចគ្នាទោះ PSG ក្តីនិង Mbappe ក្តី៕ ប្រែសម្រួល៖ស៊ុនលី