កីឡា

Fulham ត្រៀមកញ្ចប់លុយ៣៥លានផោនចរចាកិឡាករ Arsenal ម្នាក់

រូបភាពពី៖​ AFP

ក្លឹប Fulham កំពុងពិចារណាក្នុងការផ្តល់សំណើរជាទឹកប្រាក់ប្រមាណជា៣៥លានផោនសម្រាប់ក្លឹបកាំភ្លើងធំ Arsenal ក្នុងការនាំយកកីឡាករ Folarin Balogun ទោះបីជាបានដឹងហើយថាកីឡាកររូបនេះកំពុងទាក់ចិត្ត Chelsea ដូចគ្នាដែរ។

The Goal បានសរសេរថា ក្រោយការចាកចេញរបស់តារាឆ្នើម Aleksandar Mitrovic ទៅចូលរួមក្លឹបនៅលីគអារ៉ាប់នោះក្លឹប Fulham បានសម្លឹងឃើញកីឡាករអាមេរិក រូបនេះក្នុងតម្លៃខ្លួនប្រមាណជា៣៥លានផោនទោះបីជាដឹងហើយថា នឹងត្រូវប្រជែងក្លឹបធំៗផ្សេងទៀត។

ទោះបីជាយ៉ាងណាក្តីក្លឹប Arsenal នឹងមិនស្តាប់សំណើរណាដែលមានតម្លៃក្រោម៥០លានផោនឡើយខណៈដែលបច្ចុប្បន្នមិនត្រឹមតែ Arsenal នោះទេសូម្បីតែ Monaco ក៏បានបង្ហាញបំណងចង់ចរចាជាមួយនឹងខ្សែប្រយុទ្ធរូបនេះដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top