កីឡា

Real Madrid ពិចារណាកីឡាករ Gabriel របស់ Arsenal

ប្រភព ៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ក្លឹបយក្សអេស្បាញ Real Madrid កំពុងតែធ្វើការពិចារណា ដើម្បីអាចចុះហត្ថលេខាយកកីឡាករ Gabriel ពីក្លឹប Arsenal ដើម្បីអាចជំនួសកីឡាករ ដែលកំពុងរបួស Eder Militao ។

ប្រភពដដែលបានសរសេរទៀតថា Real Madrid កំពុងជួបបញ្ហាដោយតែ របួសរបស់កីឡាករ Militao ហើយចាំបាច់ត្រូវការកីឡាករម្នាក់ មកជំនួសតំណែងនេះបណ្តោះអាសន្ន ពោល គឺនៅចំពេលដែលមានដំណឹងថា Gabriel ចង់ចាកចេញពី Arsenal ទៅចូលរួមជាមួយនឹងលីគ របស់អារ៉ាប់ផងនោះ ។

ទោះបីជាយ៉ាងណាក្តីកីឡាករប្រេស៊ីលរូបនេះ មិនស្ថិតនៅក្នុងបញ្ជី១១នាក់ ដំបូងឲ្យក្លឹបកាំភ្លើងធំ Arsenal ក្នុងការប្រកួតបើករដូវកាលទាំង២ ប្រកួតនោះឡើយ ប៉ុន្តែកីឡាករវ័យ២៥ឆ្នាំរូបនេះធ្លាប់បានបង្ហាញខ្លួនបាន១២០ដង រួចមកហើយសម្រាប់ ក្លឹបចាប់តាំងតែពីឆ្នាំ២០២០៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top